នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្អូនៗសិស្សជ័យលាភីនិទេ្ទសA ខេត្តបន្ទាយមានជ័យ ចំនួន១២៦នាក់ ព្រមទាំងនាំយកវត្ថុអនុស្សាវរីយ៍កុំព្យូទ័រជូនប្អូនៗ ដើម្បីគាំទ្រការបន្តសិក្សារបស់ប្អូនៗនៅកម្រិតឧត្តម ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតនៅសាលប្រជុំ(ធំ) សាលាខេត្ដបន្ទាយមានជ័យ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្អូនៗបន្តបង្កើនសមត្ថភាព ចំណេះដឹង និងចំណេះជំនាញ ដើម្បីចូលរួមជាចំណែកនាពេលអនាគត ក្នុងការអភិវឌ្ឍក្រុមគ្រួសារខេត្តបន្ទាយមានជ័យ និងប្រទេសជាតិ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា